សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់ចំនួន ១.៣៥២នាក់ ដោយសារជំងឺកូវីដ១៩ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់១០៩.៨៨៨នាក់ ។
ទន្ទឹមនឹងនេះដែរ មានអ្នកឆ្លងជំងឺថ្មីចំនួន ៤៧.៧៨៤នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ក្នុងអំឡុងពេលដូចគ្នា ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺបានកើនឡើងដល់ ៣.៤០៧.៣៥៤នាក់ ។
ក្រុងសៅប៉ូឡូ នៅតែបន្តនាំមុខគេ ដែលមានអ្នកឆ្លងជំងឺច្រើនបំផុតចំនួន ៧១១.៥៣០នាក់ និងមានអ្នកស្លាប់ចំនួន ២៧.៣១៥នាក់ បន្ទាប់មកមានក្រុងរីយ៉ូឌឺចាណេរ៉ូ មានអ្នកស្លាប់ចំនួន ១៤.៧២៨នាក់ និងក្រុង Ceara មានអ្នកស្លាប់ចំនួន ៨.១៩៦នាក់ ។
ប្រទេសប្រេស៊ីល ជាប្រទេសមួយដែលរងគ្រោះធ្ងន់ធ្ងរ ដោយជំងឺកូវីដ១៩ នៅក្នុងចំណោមប្រទេស នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

