Covid-19

មជ្ឈមណ្ឌលគ្រប់គ្រង ស្ថានការណ៍កូវីដ១៩ របស់ថៃ ស្នើឱ្យបន្ថែមការដាក់ប្រទេស ក្នុងស្ថានភាពអាសន្ន មួយខែទៀតដល់ចុងខែកញ្ញា

បរទេស៖ អនុគណៈកម្មាធិការ នៃមជ្ឈមណ្ឌលគ្រប់គ្រង ស្ថានការណ៍ Covid-19 (CCSA ) បានស្នើឱ្យពង្រីកស្ថានភាពអាសន្នបន្ថែមទៀត រហូតដល់ដំណាច់ខែកញ្ញា ដើម្បីអនុញ្ញាតឱ្យមានការបន្តដាច់ដោយឡែកពីប្រជាជន ដែលមកពីបរទេស។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា អគ្គមេបញ្ជាការរងកងទ័ពលោកឧត្តមសេនីយ៍ Nathapol Nakpanit ប្រធានក្រុមប្រឹក្សា CCSA បាននិយាយនៅថ្ងៃពុធថា ក្រឹត្យប្រតិបត្តិស្តីពី រដ្ឋបាលសាធារណៈក្នុងស្ថានភាពអាសន្ន គួរតែត្រូវបន្តទៀត បន្ទាប់ពីវានឹងផុតកំណត់នៅថ្ងៃទី ៣១ ខែសីហា។

វាចាំបាច់ក្នុងការធានាថា ប្រជាជនដែលបានមក ពីប្រទេសដទៃទៀតត្រូវបាន ដាក់ឲ្យនៅដាច់ដោយឡែក និងដើម្បីប្រមូលផ្តុំអង្គការនានាឱ្យបានឆាប់រហ័សដើម្បីឆ្លើយតប នឹងការផ្ទុះឡើងនៃមេរោគ Covid-19 ។

ឧត្តមសេនីយ៍ Nathapol បន្ថែមថា “ ប្រសិនបើមានរលកទីពីរ វាពិតជាគួរឱ្យសោកស្តាយ ព្រោះយើងបានធ្វើបាន ល្អអស់រយៈពេល ៩០ ថ្ងៃ [ដោយគ្មានការឆ្លងសហគមន៍] ។ ខ្ញុំសូមថ្លែងអំណរគុណដល់ប្រជាជននិងផ្នែកទាំងអស់ ដែលបានសហការ៕

ប្រែសម្រួលៈ ណៃ តុលា

To Top