Covid-19

សិង្ហបុរី មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៨៧នាក់ ក្នុងនោះអ្នកមកពីក្រៅប្រទេសចំនួន ១៣នាក់

សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅរាត្រីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា សិង្ហបុរី ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ គិតត្រឹមថ្ងៃអាទិត្យ មានចំនួន៨៧នាក់ ជាមួយគ្នានេះដែរ មានអ្នកមកពីក្រៅប្រទេសចំនួន ១៣នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់ ៥៦.៣៥៣នាក់ ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីថ្មីបានកើតឡើងនៅក្នុងសហគមន៍ ដែលត្រូវបានគេរាយការណ៍ កាលពីថ្ងៃអាទិត្យ ដែលពួកគេបានធ្វើការក្រៅប្រទេស ដែលបច្ចុប្បន្ននេះ ទំនងជាមានករណីឆ្លងដល់អ្នកផ្សេងទៀត ។

បុរសម្នាក់ដែលជាជនជាតិវៀតណាម អាយុ៣៨ឆ្នាំ ត្រូវបានរកឃើញថា មានមេរោគ ស្ថិតក្រោមការតាមដានរបស់ក្រសួង និងបានធ្វើតេស្តដល់មនុស្សផ្សេងៗទៀត ដែលមានអាយុ១៣ឆ្នា និងលើសនេះ ដែលមានរោគសញ្ញា ដោយមានអាការៈស្រួចស្រាវផ្លូវដង្ហើម ដែលបានបង្ហាញឲ្យដឹង ពីដំបូងដល់វេជ្ជបណ្ឌិត ។

ក្រសួងបានបញ្ជាក់ថា ការតាមដានទៅលើការឆ្លងជំងឺនេះ កំពុងតែបន្តដំណើរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top