ព័ត៌មានអន្តរជាតិ

ចិន រិះគន់អាមេរិក រឿងដាក់ទណ្ឌកម្មថ្មីពាក់ព័ន្ធ នឹងបញ្ហាសមុទ្រចិនខាងត្បូង

បរទេស៖ នៅថ្ងៃសុក្រនេះប្រទេសចិន បានប្រកាសថ្កោលទោស ទៅលើសហរដ្ឋអាមេរិក ពីបទរំលោភបំពានច្បាប់អន្តរជាតិ ក្រោយការដាក់ទណ្ឌកម្មរបស់ខ្លួន ទៅលើក្រុមមន្ត្រី និងក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធ នឹងការបង្កើនកម្លាំងយោធា របស់ទីក្រុងប៉េកាំង នៅក្នុងសមុទ្រចិនខាងត្បូង ដែលមានជម្លោះប៉ុន្តែមិនបានបង្ហាញ ពីរបៀបដែលវាអាចសងសឹកនោះទេ។

ការដាក់ទណ្ឌកម្មនេះ បានបន្ថែមនូវជម្លោះលើការ គ្រប់គ្រងសមុទ្រដែលជាផ្លូវដឹកជញ្ជូន ដ៏មមាញឹកបំផុតមួយ របស់ពិភពលោក។
គួរឲ្យដឹងដែរថា កន្លងមកនិងបច្ចុប្បន្នសហរដ្ឋអាមេរិក តែងតែបានច្រានចោលការ ទាមទាររបស់ចិនចំពោះផ្លូវទឹក ទាំងមូលដោយបញ្ជាក់ថា ផ្នែកខ្លះត្រូវបានទាមទារ ដោយប្រទេសវៀតណាមហ្វីលីពីន និងរដ្ឋាភិបាលផ្សេងទៀតផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានមានប្រសាសន៍ថា អាមេរិកចូលចិត្តធ្វើសកម្មភាព ជ្រៀតជ្រែកយ៉ាងពេញទំហឹង នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ដោយរំលោភលើច្បាប់អន្តរជាតិ និងបទដ្ឋានអន្តរជាតិដែលពាក់ព័ន្ធទាំងស្រុង ពីការពិតនិងអំណាចនយោបាយ៕

ប្រែសម្រួល៖ ស៊ុន លី

To Top