ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីមហាផ្ទៃបារាំង ការពារចំពោះស្រ្តី ដែលដោះអាវ ដេកហាលថ្ងៃនៅមាត់សមុទ្រ

BBC៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បារាំងបានការពារ ការដោះអាវដេកហាលថ្ងៃ បន្ទាប់ពីប៉ូលីសបានស្នើសុំស្ត្រីមួយក្រុម ដែលនៅលើ ឆ្នេរមេឌីទែរ៉ាណេ ដើម្បីបិទបាំងរាងកាយវិញ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ស្រ្តីចំនួន ៣ នាក់ ត្រូវបានមន្រ្តីប៉ូលីស នៅឆ្នេរខ្សាច់នៅ Sainte-Marie-La-Mer ដើរមកជិត បន្ទាប់ពីមានបណ្តឹងពីក្រុមគ្រួសារដែលមកលំហែកាយ។ មន្រ្តីពីរនាក់បានស្នើសុំដើម្បីឱ្យស្រ្តីទាំងនោះគ្របដើមទ្រូងរបស់ពួកគេបន្ទាប់ពី មានការស្នើសុំពីក្រុមគ្រួសារដែលមានការព្រួយបារម្ភអំពីកុមារ។

ឧប្បត្តិហេតុនេះបានបង្កឱ្យមាន ប្រតិកម្មយ៉ាងខ្លាំងប្រឆាំងនឹងមន្រ្តីទាំងនោះ។

ដោយគាំទ្រស្ត្រីទាំងនោះ រដ្ឋមន្ត្រីមហាផ្ទៃបារាំង គឺលោក Gérald Darmanin បានសរសេរលើ Twitter ថា “សេរីភាពគឺជាទំនិញដ៏មានតម្លៃ” ។ លោកបាននិយាយថា វាមិនត្រឹមត្រូវទេដែលស្ត្រីត្រូវបានគេស្នើសុំឱ្យស្លៀកពាក់៕ប្រែសម្រួលៈ ណៃ តុលា

To Top