ព័ត៌មានអន្តរជាតិ

មេដឹកនាំ និងរដ្ឋាភិបាល នៅជុំវិញពិភពលោក សម្តែងការព្រួយបារម្ភអំពី បញ្ហាសុខភាពរបស់ នាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ

តូក្យូ៖ មេដឹកនាំ​ និងរដ្ឋាភិបាលនៅជុំវិញពិភពលោក បានសម្តែងការព្រួយបារម្ភ ចំពោះសុខភាពរបស់ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូអាបេ កាលពីថ្ងៃសុក្របន្ទាប់ពីបុរសវ័យ ៦៥ឆ្នាំរូបនេះ បានប្រកាសលាឈប់ពីតំណែង ដោយសារហេតុផលសុខភាព។ អ្នកខ្លះក៏បានកោតសរសើរ ចំពោះភាពជាអ្នកដឹកនាំរបស់លោក អាបេ ក្នុងអំឡុងពេលជិត ៨ ឆ្នាំក្នុងតំណែងនេះ។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ព័ត៌មាន ពីលោកអាបេមានចេតនា លាលែងពីតំណែង អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយនិយាយថា វាជាបញ្ហាកិច្ចការផ្ទៃក្នុងរបស់ជប៉ុន ប៉ុន្តែលោកបានប្រាប់អ្នកយកព័ត៌មានថា ប្រទេសចិន “ចង់បន្តលើកកម្ពស់ការកែលំអ និងការអភិវឌ្ឍចំណងទាក់ទង” ជាមួយប្រទេសជប៉ុន។

ចំណែកការិយាល័យរបស់ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូនជេអ៊ីន បាននិយាយថា ការប្រកាសរបស់លោកអាបេ គឺគួរឱ្យសោកស្តាយដែល នាយករដ្ឋមន្រ្តីបានដើរតួនាទីជាច្រើន ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង រវាងកូរ៉េខាងត្បូងនិងជប៉ុន។

អ្នកនាំពាក្យប្រធានាធិបតីលោក Kang Min Seok បាននិយាយថា “រដ្ឋាភិបាលរបស់យើងនឹងបន្តធ្វើការរួមគ្នា ជាមួយនាយករដ្ឋមន្រ្តីថ្មី និងគណៈរដ្ឋមន្រ្តីដើម្បីកែលំអ ទំនាក់ទំនងកូរ៉េខាងត្បូង-ជប៉ុន” ។ យើងសង្ឃឹមថាគាត់នឹងបាន ឆាប់តាមដែលអាចធ្វើទៅបាន។

ជាមួយគ្នានេះដែរ ប្រធានាធិបតីនៃកោះតៃវ៉ាន់លោកស្រី Tsai Ing-wen បានថ្លែងអំណរគុណដល់លោកអាបេ ដែលបានគាំទ្រយ៉ាងខ្លាំង ដល់កោះតៃវ៉ាន់ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ចំពោះការខិតខំរបស់ចិន ក្នុងការបំបែកកោះការទូត ដែលគ្រប់គ្រងដោយខ្លួនឯង និងកិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងការលើកកម្ពស់ទំនាក់ទំនង តៃវ៉ាន់-ជប៉ុន។

នៅប្រទេសសិង្ហបុរី នាយករដ្ឋមន្ត្រីគឺលោក លីសៀនឡុង បានចេញសេចក្តីថ្លែងការណ៍មួយ នៅលើហ្វេសប៊ុកដោយនិយាយថា លោកមានការសោកស្តាយ ដែលបានដឹងថា លោកអាបេ លាលែងពីតំណែងដោយសារ ហេតុផលសុខភាព ដោយនិយាយថា គាត់បានធ្វើការយ៉ាងល្អ ជាមួយមេដឹកនាំជប៉ុន អស់រយៈពេលជាច្រើនឆ្នាំ លោកលីបាននិយាយថា “ក្រោមការដឹកនាំរបស់លោក អាបេ ទំនាក់ទំនងទ្វេភាគីរបស់ យើងកាន់តែស៊ីជម្រៅ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top