ព័ត៌មានអន្តរជាតិ

អាមេរិក នឹងប្រារព្ធកិច្ចពិភាក្សា លំដាប់ខ្ពស់ជាមួយអូស្ត្រាលី ជប៉ុន និងឥណ្ឌា

បរទេស៖ ទន្ទឹមនឹងការរិះគន់ឥរិយាបថដ៏គឃ្លើនរបស់ចិន ទីប្រឹក្សាសន្តិសុខជាតិលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា សហរដ្ឋអាមេរិកគ្រោងធ្វើកិច្ចពិភាក្សាលំដាប់ខ្ពស់ ជាមួយដៃគូសន្តិសុខមកពីប្រទេសឥណ្ឌា អូស្ត្រាលី និងជប៉ុន ក្នុងខែកញ្ញានិងខែតុលា។

លោក Robert O’Brien បាននិយាយប្រាប់ក្រុមអ្នកវិភាគ្សានៃទីប្រឹក្សាអាត្លង់ទិកថា  លោកទំនងជានឹងជួបជាមួយមន្ត្រីជាច្រើននាក់ មកពីប្រទេសទំាងនោះ នៅកោះហាវ៉ៃ ក្នុងអំឡុងខែតុលា ស្របពេលដែលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo នឹងជួបរដ្ឋមន្ត្រីការបរទេសមកពីប្រទេសទាំង៣ នៅក្នុងខែកញ្ញានិងខែតុលា។ 

ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេិរក លោក Robert O’Brien  បានមានប្រសាសន៍យ៉ាងដូច្នេះថា “វាពិតជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់ពិភពលោកដែលកំពុងឆ្ពោះទៅមុខ ហើយអាមេរិកនឹងដើរតួនាទីដ៏ធំនៅទីនោះ។ មួយក្នុងចំណោមមធ្យោបាយដែលយើងអាចធ្វើបាននោះ គឺការផ្តល់ឲ្យតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមានសុវត្តិភាពនិងសន្តិសុខ តាមរយៈភាពជាដៃគូការពាររបស់យើង និងភាពជាដៃគូការទូតរបស់យើង ជាមួយសម្ពន្ធមិត្តរបស់យើង”៕ 

To Top