ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលឆ្លើយតបទៅ នឹងជំងឺកូវីដ១៩ របស់ប្រទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តី ប្រកាសមួយ នៅថ្ងៃសៅរ៍នេះថា ប្រទេសរុស្ស៊ី បានចុះក្នុងបញ្ជី ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤.៩៤១នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបបានកើនឡើងដល់៩៨៥.៣៤៦នាក់ ។
ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់ថ្មីមាន១១១នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់១៧.០២៥នាក់។
មជ្ឈមណ្ឌលឆ្លើយតបខាងលើបានឲ្យដឹងថា ក្រុងម៉ូស្គូ ជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេរបស់ប្រទេស ដែលត្រូវបានគេរាយការណ៍ថា មានករណីថ្មីចំនួន៦៧៧នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់២៦១.០៣៨នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា