ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងចំនួន៣.៣០៨នាក់ក្នុងអំឡុងពេល១ថ្ងៃ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនដល់១៦៩.១៩៥នាក់ ជាមួយគ្នានេះដែរ មានអ្នកបន្ថែមទៀតចំនួន៩២នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់៧.២៦១នាក់ ។
ក្រសួងបានឲ្យដឹងថា ពលរដ្ឋចំនួន១.៩០២នាក់ទៀតបានចាកចេញពីមន្ទីរពេទ្យ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់១២២.៨០២នាក់ ។
វីរុសបានឆ្លងរាលដាលដល់ខេត្តទាំងអស់ ដែលមានចំនួន៣៤ខេត្តរបស់ប្រទេសនេះ ។
ជាពិសេស ក្រុងហ្សាការតា ក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ បានកត់ត្រាចំនួនអ្នកឆ្លងជំងឺថ្មីចំនួន៨៦១នាក់ ខេត្តជ្វាខាងកើតចំនួន៦៤១នាក់ ជ្វាខាងលិចចំនួន២៨៧នាក់ កាលីម៉ង់តង់ខាងកើតចំនួន២០០នាក់ និងខេត្តជ្វាភាគកណ្តាលចំនួន១៨០នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
