រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ថា រដ្ឋាភិបាលប្រេស៊ីល បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា មានអ្នកស្លាប់ចំនួន៧៥៨នាក់ ដែលត្រូវបានគេរាយការណ៍ឲ្យដឹងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសដោយសារជំងឺកូវីដ១៩បានកើនឡើងដល់១២០.២៦២នាក់ ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺដែលបានរាយការណ៍គឺមានចំនួន៣.៨៤៦.១៥៣នាក់ ដែលបានកើនឡើង៤១.៣៥០នាក់កាលពីថ្ងៃមុន ។
ប្រេស៊ីល ជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលរងគ្រោះធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ ដែលជាប់លំដាប់លេខ២បន្ទាប់ពីសហរដ្ឋអាមេរិក ទាំងអ្នកឆ្លង និងស្លាប់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
