Covid-19

ហ្វីលីពីន មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីជាង ៣៦.០០០នាក់ ដែលនាំឲ្យចំនួន អ្នកឆ្លងជំងឺសរុបកើនលើស ២១ម៉ឺននាក់

ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ថា មានអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់ ២១៣.១៣១នាក់ បន្ទាប់ពីនាយកដ្ឋានសុខាភិបាល បានរាយការណ៍ថា មានករណីថ្មីប្រចាំថ្ងៃចំនួន ៣.៦៣៧នាក់ គិតត្រឹមថ្ងៃសៅរ៍ ។

នាយកដ្ឋានបានឲ្យដឹងថា ចំនួនអ្នកជាសះស្បើយពីជំងឺ បានកើនឡើងដល់ ១៣៥.១០១នាក់ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានអ្នកជាសះស្បើយ បន្ថែមទៀតចំនួន ៦៥៥នាក់ ។

នាយកដ្ឋានបានបន្ថែមថា ចំនួនអ្នកស្លាប់ក៏បានកើនឡើងដែរ ដោយមានចំនួន ៣.៤១៩នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតចំនួន ៩៤នាក់ ដោយសារវីរុសបង្កជំងឺនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top