បរទេស៖ និស្សិតថៃប្រមាណ ១៥០ នាក់ នៃសាកលវិទ្យាល័យ Prince of Songkla និងអ្នកគាំទ្របានធ្វើបាតុកម្មប្រឆាំង រដ្ឋាភិបាលនៅឯបរិវេណកីឡា នៃសាកលវិទ្យាល័យ ក្នុងទីក្រុង Hat Yai ខេត្ត សុងក្លា កាលពីព្រឹកថ្ងៃអាទិត្យ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ការប្រមូលផ្តុំគ្នាក្រោមប្រធានបទ “អ្នកនៅភាគខាងត្បូងមិនស្ថិត នៅក្រោមបាតជើង នៃរបបផ្តាច់ការនោះទេ” បានចាប់ផ្តើម នៅម៉ោងប្រហែល ៦ ល្ងាច។ ប៉ូលីសប្រហែល ៥០ នាក់ស្ថិតក្នុងឯកសណ្ឋាន និងសម្លៀកបំពាក់ធម្មតា ត្រូវបានឃ្លាំមើល ក្រោមភ្លៀងរលឹមតិចៗ។
ក្រុមបាតុករបានច្រៀងចំរៀងជាតិ និងគោរពទង់ជាតិ មុនពេលបង្ហាញ ការគោរព “ ម្រាមដៃទាំង ៣” ដោយប្រើដៃឆ្វេង របស់ពួកគេដែលខុសពីការសំពះ ដែលធ្វើឡើងដោយ ចលនាកាយរិទ្ធ ៕ប្រែសម្រួលៈ ណៃ តុលា