ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ថា ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥,១រ៉ិចទ័រ កើតឡើងនៅចម្ងាយ៦គីឡូម៉ែត្រ ស្ថិតនៅភាគអាគ្នេយ៏ខេត្ត Guihing Proper ប្រទេសហ្វីលីពីន នៅវេលាម៉ោង១៧និង៤៤នាទីម៉ោងសកល កាលពីថ្ងៃអាទិត្យ ។
គ្រោះរញ្ជួយដីនេះ មានជម្រៅ៣៥,១៦គីឡូម៉ែត្រ ។ បើតាមការវាយតម្លៃបឋមឃើញថា មានរង្វាស់៦.៦៦៩៣ដឺក្រេ នៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់១២៥.៤១០៤ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងកើត ។
ក្រោយមានករណីរញ្ជួយដីកើតឡើង នៅមិនទាន់មានសេចក្តីរាយការណ៍លម្អិតថា យ៉ាងណាទៀតនោះទេ ៕
