ព័ត៌មានអន្តរជាតិ

មន្ត្រីអ៊ីស្រាអែល និងអាមេរិក ធ្វើដំណើរទៅសហភាពអារ៉ាប់រួម ដើម្បីពង្រឹងកិច្ចព្រមព្រៀង ធ្វើចំណងមិត្តភាពឲ្យប្រក្រតី

បរទេស៖ ជំនួយការជាន់ខ្ពស់ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu តាមសេចក្តីរាយការណ៍ បានធ្វើដំណើរតាមយន្តហោះ ទៅកាន់សហភាពអារ៉ាប់រួម នៅថ្ងៃចន្ទនេះ ដើម្បីធ្វើកិច្ចការចុងក្រោយ លើកិច្ចព្រមព្រៀងបង្កើត ចំណងមិត្តភាពបើកចំហ រវាងមហាអំណាចតំបន់ឈូងសមុទ្រ និងប្រទេសអ៊ីស្រាអែល។

ដោយប្រកាសនៅថ្ងៃទី១៣ ខែសីហានោះ កិច្ចព្រមព្រៀងធ្វើចំណងមិត្តភាព ការទូតឲ្យមានភាពប្រក្រតីវិញ គឺជាការសម្រុះសម្រួល បែបនេះលើកដំបូង រវាងប្រទេសអារ៉ាប់ និងប្រទេសអ៊ីស្រាអែល ក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ ហើយមួយចំណែកដ៏ធំគឺមានការ ភ័យខ្លាចរួមគ្នាចំពោះប្រទេសអ៊ីរ៉ង់។

តាមសេចក្តីរាយការណ៍ លោក Jared Kushner ជាទីប្រឹក្សាជាន់ខ្ពស់ និងជាកូនប្រសាររបស់លោក ដូណា់ ត្រាំ និងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Robert O’Brien ជាអ្នកដឹកនាំគណៈប្រតិភូអាមេរិក ចំណែកក្រុមរបស់ប្រទេសអ៊ីស្រាអែល គឺដឹកនាំដោយលោក Meir Ben-Shabbat ជាទីប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែល ហើយមន្ត្រីទាំងសងខាងនឹង ស្វែងរកសហប្រតិបត្តិការក្នុងវិស័យនានា ដូចជាពាណិជ្ជកម្មនិងទេសចរណ៍ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top