តេអេរ៉ង់៖ មន្រ្តីធនាគារកណ្តាលអ៊ីរ៉ង់ (CBI) បានឲ្យដឹងថា CBI នឹងចាត់វិធានការតាមផ្លូវច្បាប់ ប្រឆាំងនឹងបណ្តឹង ដែលបានប្តឹងនៅក្នុងតុលាការ សហរដ្ឋអាមេរិក ដើម្បីរឹបអូសទ្រព្យសម្បត្តិ ១,៧ ពាន់លានដុល្លារអាមេរិក របស់អ៊ីរ៉ង់ដែលកាន់កាប់ ដោយអង្គភាពធនាគារ Clearstream របស់ Deutsche Borse ។
លោកស្រី Amir Hossein Tayyebi Fard អនុប្រធាន CBI បានលើកឡើងថា “ដើមបណ្តឹងសហរដ្ឋអាមេរិក កំពុងស្វែងរកវិធានការផ្លូវច្បាប់ នៅក្នុងតុលាការសហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមហ៊ុន Clearstream ។
សេចក្តីថ្លែងការណ៍របស់ CBI ស្តីពីបញ្ហានេះត្រូវបានដកស្រង់សម្តី ដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA ដែលបានឲ្យដឹងថា “ការផ្លាស់ប្តូរដោយសហរដ្ឋអាមេរិក គឺនឹងបរាជ័យដូចការប៉ុនប៉ង ស្របច្បាប់ប្រឆាំងនឹងអ៊ីរ៉ង់ ស្រដៀងគ្នាដែលបានបញ្ចប់ នៅក្នុងការពេញចិត្តរបស់អ៊ីរ៉ង់ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ” ៕
ដោយ ឈូក បូរ៉ា