ព័ត៌មានអន្តរជាតិ

ត្រឹម២៤ម៉ោង ៤០នាក់ ត្រូវបានគេសម្លាប់ខណៈរដ្ឋាភិបាល កំពុងជម្រុញកិច្ចពិភាក្សា ជាមួយនឹង តាលីបង់

បរទេស៖ ក្រុមមន្ត្រីរដ្ឋាភិបាលនៅថ្ងៃចន្ទនេះ បាននិយាយថា យ៉ាងហោចណាស់មានក្រុមប្រយុទ្ធចំនួន ៤០ នាក់ដែលភាគច្រើនជាពួកសកម្មប្រយុទ្ធ ត្រូវបានសម្លាប់នៅទូទាំងប្រទេសអាហ្វហ្គានី ស្ថានក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។

ហេតុការណ៍អំពើហិង្សាបាញ់សម្លាប់គ្នានេះ គឺបានកើតឡើងនៅខណៈពេលដែលរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានជំរុញឱ្យមានកិច្ចចរចាជាមួយក្រុមតាលីបង់ ដើម្បីបញ្ចប់សង្រ្គាម។

អភិបាលស្រុក លោក Mahboubullah Sayedi បាននិយាយថានៅក្នុង រលកនៃការប៉ះទង្គិចគ្នាចុងក្រោយសកម្មប្រយុទ្ធ ៥ នាក់ត្រូវបានសម្លាប់នៅ នឹងកន្លែងខណៈយន្តហោះយោធាបានវាយប្រហារកន្លែងលាក់ខ្លួនរបស់ពួក តាលីបង់នៅក្នុងស្រុក Imam Sahib នៃខេត្ត Kunduz ភាគខាងជើង ។

យោងតាមមន្រ្តីដដែលរូបនេះបានបន្តទៀតថា កម្លាំងរដ្ឋាភិបាលបានធ្វើដំណើរឆ្ពោះទៅស្រុក Imam Sahib និងបោសសម្អាត នៅក្នុងភូមិរាប់សិបមកហើយពីក្រុមបះបោរ ដែលក្រុមនេះបានបង្កបញ្ហាក្នុងតំបន់នេះរយៈពេលពីរថ្ងៃកន្លងមកហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top