បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថាការហោះហើរថ្នាក់ពាណិជ្ជកម្ម លើកដំបូងពីប្រទេសអ៊ីស្រាអែលទៅកាន់ប្រទេសសហភាព អារ៉ាប់រួមបានចុះចតយ៉ាងជោគជ័យដែលជាជំហានដ៏សំខាន់មួយ ក្នុងការធ្វើឱ្យមានទំនាក់ទំនងធម្មតាឡើងវិញ បន្ទាប់ពីការប្រកាសអំពីកិច្ចព្រមព្រៀងសន្តិភាព។
ជើងហោះហើរ El Al airlines បានធ្វើដំណើររយៈ ពេលបីម៉ោងដោយមានផ្ទុកក្រុមគណៈប្រតិភូ មន្រ្តីអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកផងដែរ។ការហោះហើរ ត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ដែនអាកាសអារ៉ាប់ប៊ីសាអូឌីតជាធម្មតា ត្រូវបានរារាំងដល់ចរាចរណ៍ផ្លូវអាកាសរបស់ប្រទេសអ៊ីស្រាអែល។
គួរឲ្យដឹងដែរថាសហភាពអារ៉ាប់រួមបាន ក្លាយជាប្រទេសអារ៉ាប់ទីបីនៅក្នុងតំបន់មជ្ឈឹមបូព៌ា ដែលបានទទួលស្គាល់ អ៊ីស្រាអែលចាប់តាំងពីវាត្រូវ បានបង្កើតឡើងកាលពីនៅក្នុងឆ្នាំ ១៩៤៨ ៕
ប្រែសម្រួល៖ ស៊ុន លី

