វ៉ាស៊ីនតោន៖ តាមការលើកឡើង របស់លោក Stephen Biegun បានឲ្យដឹងថា សហរដ្ឋអាមេរិក ពិតជាចង់ធ្វើឱ្យ កិច្ចពិភាក្សាជាបន្តរបស់ខ្លួនជាផ្លូវការ ជាមួយបណ្តាប្រទេស ក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ប៉ុន្តែក៏ពង្រីកវាផងដែរ ដើម្បីរួមបញ្ចូលតំបន់ផ្សេងទៀត ដែលមានផលប្រយោជន៍រួម ដូចជាកូរ៉េខាងត្បូង ដើម្បីដាក់ចេញនូវអ្វី ដែលជារចនាសម្ព័ន្ធពហុភាគី ដ៏រឹងមាំដំបូងគេនៅក្នុងតំបន់។
អនុរដ្ឋលេខាធិការលោក Stephen Biegun បានឲ្យដឹងនៅក្នុងសិក្ខាសាលា តាមអ៊ីនធឺណិតមួយថា “វាជាការពិតដែលតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ពិតជាខ្វះរចនាសម្ព័ន្ធពហុភាគីរឹងមាំ។ ពួកគេមិនមានកម្លាំងណាតូ ឬសហភាពអឺរ៉ុបទេ” ។
បានកត់សម្គាល់ថា កិច្ចពិភាក្សាមួយនៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ត្រូវបានចាប់ផ្តើមដំបូង ហើយបច្ចុប្បន្ននេះ មានការចូលរួមដោយ សហរដ្ឋអាមេរិកឥណ្ឌា ជប៉ុន និងអូស្រ្តាលី ប៉ុន្តែបានលើកឡើងថា កិច្ចពិភាក្សាថ្មីៗរបស់ពួកគេ ស្តីពីវិធីដើម្បីដោះស្រាយ ជាមួយជំងឺរាតត្បាត COVID-១៩ ក៏ពាក់ព័ន្ធនឹងកូរ៉េខាងត្បូង វៀតណាម និងណូវែលសេឡង់ផងដែរ៕ ដោយ៖ ឈូក បូរ៉ា
