ព័ត៌មានអន្តរជាតិ

លោក អាបេ ជួបពិភាក្សា ជាមួយមេដឹកនាំកំពូលអាមេរិក និងរុស្ស៊ី ពាក់ព័ន្ធការលាលែងតំណែងរបស់លោក

តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ បានពន្យល់ពីការសម្រេចចិត្តរបស់លោក ក្នុងការលាលែងនៅក្នុងការអំពាវនាវ ដាច់ដោយឡែកជាមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំនិងប្រធានាធិបតី រុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃច័ន្ទម្សិលមិញនេះ ខណៈដែលលោកក៏បានលើកឡើង ពីបញ្ហាមួយចំនួន ដែលពាក់ព័ន្ធនឹងបណ្តាប្រទេស ដែលមិនទាន់ដោះស្រាយ។

ក្នុងអំឡុងកិច្ចពិភាក្សាតាមទូរស័ព្ទ រយៈពេល ៣០ នាទី ជាមួយលោក ត្រាំ ក្នុងនោះលោក អាបេ បានថ្លែងអំណរគុណដល់លោក ដែលបានជួយ ធ្វើឱ្យទំនាក់ទំនងរវាងជប៉ុន និងសហរដ្ឋអាមេរិក រឹងមាំបំផុតដែលមិនធ្លាប់មាន។

នេះគឺជាការហៅទូរស័ព្ទលើកដំបូង របស់លោកអាបេ ជាមួយមេដឹកនាំបរទេស ចាប់តាំងពីលោក បានប្រកាសលាលែង ពីតំណែងភ្លាមៗកាលពីថ្ងៃសុក្រ ដោយលើកឡើង ពីការវិលត្រឡប់នៃជំងឺរលាកពោះវៀន ដែលបណ្តាលឱ្យឈឺក្រពះ និងរាក ហើយមិនអាចបន្ដការងារទៀតបាន៕ ដោយ៖ ឈូក បូរ៉ា

To Top