ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង តែងតាំងមេបញ្ជាការ យោធាថ្មី ស្របពេលមាន ផែនការ OPCON

បរទេស ៖ ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ កំពុងតែបោះជំហានទៅមុខ ជាមួយការរុះរើប្តូរមនុស្ស សំខាន់នានា ដោយធ្វើការតែងតាំងជំនួស ដោយមន្ត្រីយោធា ដែលមានឯកទេសក្នុងផែនការ ផ្ទេរការគ្រប់គ្រងប្រតិបត្តិការ ដែនសមុទ្រ ពីសហរដ្ឋអាមេរិក ហៅកាត់ថា OPCON។

យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅរាត្រីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ការសម្រេចចិត្តនេះ គឺត្រូវបានធ្វើឡើង ក្រោយរយៈពេលមួយថ្ងៃ បន្ទាប់ពីរថយន្តយោធាសហរដ្ឋ អាមេរិកមួយគ្រឿង មានគ្រោះថ្នាក់ ស្លាប់ជនជាតិកូរ៉េខាងត្បូង នៅក្បែរបរិវេណយោធាអាមេរិកមួយកន្លែង ខាងក្រៅទីក្រុងសេអ៊ូល។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទម្សិលមិញនេះ ក្រសួងការពារជាតិរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយប្រាប់ថា លោកឧត្តមសេនីយ៍ Won In-choul ជាប្រធានបុគ្គលិកកងទ័ពអាកាស របស់សេអ៊ូល គឺត្រូវបានតែងតាំងជាអគ្គសេនាធិការចម្រុះ ដោយលោកមានចក្ខុវិស័យដ៏ល្អក្នុងសមត្ថភាពបញ្ជាការលើប្រតិបត្តិការ៕
ប្រែសម្រួល៖ប៉ាង កុង

To Top