ព័ត៌មានអន្តរជាតិ

ប្រទេសឥណ្ឌា កំពុងក្លាយជាចំណុច កណ្តាលថ្មី នៃការផ្ទុះជំងឺកូវី ដរបស់ពិភពលោក

ញូដេលី ៖ ប្រទេសឥណ្ឌា កំពុងក្លាយជាចំណុចកណ្តាល នៃវីរុសថ្មីរបស់ពិភពលោក យ៉ាងឆាប់រហ័ស ដោយបានបង្កើត កំណត់ត្រា នៃការកើនឡើងដ៏ធំបំផុត ក្នុងរយៈពេលតែមួយថ្ងៃក្នុង ករណីដែលអ្នកជំនាញ បានព្យាករណ៍ថា ឥណ្ឌា នឹងវ៉ាដាច់ប្រទេសប្រេស៊ីលឆាប់ៗ ហើយនៅទីបំផុតសហរដ្ឋអាមេរិក ដែលជាការផ្ទុះឡើងដ៏អាក្រក់បំផុត នៅទូទាំងពិភពលោក។

ករណីថ្មីចំនួន ៧៨.៥១២ ត្រូវបានបន្ថែម កាលពីថ្ងៃច័ន្ទ ដោយទទួលបាន ចំនួនសរុប ដល់ទៅជាង ៣.៦ លាននាក់ ។ កាលពីថ្ងៃអាទិត្យប្រទេសឥណ្ឌា បានរាយការណ៍ពីការកើនឡើងខ្ពស់ បំផុតមិនធ្លាប់មានក្នុងរយៈពេលមួយថ្ងៃ ក្នុងចំនោមប្រទេសធំៗ ទាំងអស់ ។ ជាមួយនឹងការស្លាប់ចំនួន ៩៧១ នាក់ប្រទេសអាស៊ីបានវ៉ាដាច់ប្រទេសម៉ិចស៊ិកូ ចំពោះចំនួនអ្នកស្លាប់ខ្ពស់បំផុតទី ៣ នៅទូទាំងពិភពលោក។ នៅគន្លងបច្ចុប្បន្នការផ្ទុះឡើងនៃប្រទេសឥណ្ឌា នឹងជះឥទ្ធិពលដល់ប្រេស៊ីល ក្នុងរយៈពេលប្រហែលមួយសប្តាហ៍ និងសហរដ្ឋអាមេរិក ក្នុងរយៈពេលប្រហែលពីរខែ។

មិនដូចអាមេរិក និងប្រេស៊ីល កំណើនករណីរបស់ឥណ្ឌា នៅតែកើនឡើង ៧ ខែបន្ទាប់ពីការរាយការណ៍អំពីករណីឆ្លងវីរុសដំបូង នៅថ្ងៃទី៣០ ខែមករា។ ភ្នាក់ងារបង្កជំងឺទើបតែបានជ្រាប ចូលទៅក្នុងតំបន់ដាច់ស្រយាល ជនបទដ៏ធំមួយ ដែលភាគច្រើន នៃប្រជាជនរបស់ខ្លួន ១,៣ ពាន់លាននាក់រស់នៅ ក្នុងទីទីក្រុងធំៗ ដែលមានចំនួនប្រេជាជនក្រាស់ៗ។

ក្នុងនាមជាប្រទេស ដែលមានប្រជាជនច្រើនជាងគេលំដាប់ទី ២ លើពិភពលោក និងជាប្រទេសមួយ ដែលមានប្រព័ន្ធសុខភាពសាធារណៈមិនសូវល្អ គេយល់ឃើញមិនអាចជៀសផុត ពីការផ្ទុះឡើងនៃប្រទេសឥណ្ឌា ដែលមានជំហំធំជាងគេនៅលើពិភពលោកនោះទេ៕

ដោយ ឈូក បូរ៉ា

To Top