បរទេស៖ សេចក្តីរាយការណ៍និយាយថា អ្នកគ្រប់គ្រងប្រទេសអារ៉ាប៊ីសាអូឌីត បានបណ្តេញអភិបាលរងខេត្ត Al-Jouf ចេញពីមុខតំណែង និងមន្រ្តីមួយចំនួនទៀត នៅក្រសួងការពារជាតិរបស់ប្រទេសនេះ ចំពេលមានការស៊ើបអង្កេត អំពីអំពើពុករលួយដែលអាចកើតមាន។ ចំណែកសែរាជ្យវង្ស នៃខេត្ត Al Jowf ភាគខាងជើងក៏ត្រូវបាន បណ្តេញចេញពីតំណែងផងដែរ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកដកស្រង់ព្រះរាជក្រឹត្យមួយ ដែលបានចេញផ្សាយនៅថ្ងៃច័ន្ទថា ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត Salman bin Abdulaziz Al Saud បានបញ្ជាឱ្យបណ្តេញមេបញ្ជាការ កងកំលាំងរួមគ្នាគឺលោក Fahd bin Turki Al Saud ដែលត្រូវបានគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ។
ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត (SPA) បានផ្សាយថា លោក Fahd bin Turki Al Saud ដែលបានបម្រើការជាមេបញ្ជាការ កងកម្លាំងចម្រុះដឹកនាំដោយ អារ៉ាប៊ីសាអូឌីត នៅក្នុងប្រទេសយេម៉ែន ចាប់តាំងពីឆ្នាំ ២០១៨ នឹងត្រូវចូលនិវត្តន៍។ អគ្គមេបញ្ជាការរងនៃ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ឧត្តមសេនីយ៍ទោ Mutlaq bin Salim Al-azaima ត្រូវបានតែងតាំងជំនួសតំណែងលោក Fahd bin Turki Al Saud ៕
ប្រែសម្រួលៈ ណៃ តុលា