បរទេស៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុប្រទេសថៃ គឺលោក Predee Daochai បានដាក់ពាក្យស្នើសុំលាលែងពីតំណែង បន្ទាប់ពីបានបំពេញការងាររយៈពេល ២៦ ថ្ងៃ ដោយលើកឡើង ពីមូលហេតុសុខភាព។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា តាមសេចក្តីរាយការណ៍បានអោយដឹងថា អតីតប្រធានធនាគារ Kasikornbank រូបនេះ បានដាក់លិខិតលាលែងកាលពីថ្ងៃច័ន្ទ ហើយលោកនាយករដ្ឋមន្រ្តី ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ក៏បានយល់ព្រម។
លោក Predee ត្រូវបានតែងតាំងជាផ្លូវការនៅថ្ងៃទី ៦ ខែសីហា ក្រោមកូតារបស់នាយករដ្ឋមន្រ្តី។
យោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយមុននេះបានឲ្យដឹងថា លោក Predee មិនយល់ស្របនឹងអនុប្រធាន របស់លោកគឺលោក Santi Prompat មកពីគណបក្ស Palang Pracharath (PPRP) ជុំវិញការរុះរើមន្រ្តីជាន់ខ្ពស់ជាពិសេស ដែលគួរតែជាប្រធាននាយកដ្ឋាន៕
ប្រែសម្រួលៈ ណៃ តុលា