បរទេស៖ សាលារៀនចំនួន ៣ នៅក្នុងខេត្តជាប់ព្រំដែនចំនួន ២ គឺខេត្ត Prachuap Khiri Khan និង ខេត្ត Kanchanaburi ត្រូវបានបិទជាបណ្តោះអាសន្ន ដោយសារការភ័យខ្លាចនៃ ការផ្ទុះឡើងនៃមេរោគកូវីដ១៩ ពីប្រទេសមីយ៉ាន់ម៉ា ដែលនៅជាប់គ្នានោះ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា នៅខេត្ត Kanchanaburi និស្សិតបានទាក់ទងយ៉ាងជិតស្និទ្ធ ជាមួយអ្នកឆ្លងកាត់ព្រំដែនខុសច្បាប់ ពីប្រទេសមីយ៉ាន់ម៉ា ដែលក្រោយមកធ្លាក់ខ្លួនឈឺ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
សាលា Ban Kui នៅស្រុក Thong Pha Phum បានបិទអស់រយៈពេល ៣ថ្ងៃហើយ ចំណែកឪពុកម្តាយ លោកគ្រូអ្នកគ្រូ និងអ្នកស្ម័គ្រចិត្តបានចាប់ផ្តើម ធ្វើការបោសសម្អាតដ៏ធំមួយ ដោយចាប់ផ្តើមបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងបរិវេណនោះកាលពីថ្ងៃអង្គារ ៕
ប្រែសម្រួលៈ ណៃ តុលា