ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន ផ្ញើសារអបអរសាទរ ប្រធានាធិបតីវៀតណាម ក្នុងថ្ងៃខួបបង្កើតប្រទេស

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងនៅថ្ងៃពុធនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើសារ ទៅប្រធានាធិបតីវៀតណាម ដើម្បីអបអរសាទរលោកក្នុងថ្ងៃខួប នៃការបង្កើតប្រទេស ដោយសង្ឃឹមថា ចំណងទាក់ទងរវាងប្រទេសទាំងពីរ នឹងឈានដល់ដំណាក់កាលខ្ពស់មួយ ដោយផ្អែកលើកិច្ចព្រមព្រៀងកំពូល កាលពីឆ្នាំមុន។

យោងតាម ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ បានឲ្យដឹងថាលោក គីម បានសម្ដែង នូវការអបអរសាទរយ៉ាងកក់ក្តៅ ចំពោះលោកង្វៀន ភូត្រុង ក្នុងឱកាសខួបលើកទី ៧៥ នៃការបង្កើតរដ្ឋ និងអបអរសាទរប្រជាជនរបស់លោក ចំពោះ“ សមិទ្ធិផលជាច្រើនក្នុងការតស៊ូ ដើម្បីកសាងរដ្ឋសង្គមនិយមរុងរឿង និងអរិយធម៌មួយ” ។

KCNA បានបន្ថែមទៀតថា លោកក៏បានបង្ហាញ នូវជំនឿចិត្តផងដែរថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរបស់ពួកគេ នឹងអភិវឌ្ឍបន្ថែមទៀត ឆ្ពោះទៅដំណាក់កាលខ្ពស់ថ្មីមួយ ក្នុងស្មារតីនៃកិច្ចព្រមព្រៀង ដែលបានធ្វើជាមួយអគ្គលេខាធិការ កាលពីខែមីនា ឆ្នាំមុន៕ ដោយ៖ ឈូក បូរ៉ា

To Top