ញូវដេលី៖ ស្ថានទូតចិន នៅទីក្រុងញូវដែលី កាលពីថ្ងៃអង្គារ បានជំរុញឱ្យឥណ្ឌា ដកកងទ័ពរបស់ខ្លួនជាបន្ទាន់ នូវការរំលោភបំពានដោយខុសច្បាប់ នូវខ្សែបន្ទាត់ត្រួតពិនិត្យជាក់ស្តែង (LAC) និងបញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពណាមួយ ដែលនឹងបង្កើនភាពតានតឹង។
ជាការឆ្លើយតបនឹងសំណួរប្រព័ន្ធផ្សព្វផ្សាយ ស្តីពីស្ថានភាពព្រំដែនចិន – ឥណ្ឌា អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅឥណ្ឌា លោក Ji Rong បានលើកឡើងថា ប្រទេសចិន បានជំរុញឱ្យភាគីឥណ្ឌា បញ្ឈប់កងទ័ពជួរមុខរបស់ខ្លួន និងបញ្ឈប់រាល់សកម្មភាពបង្កហេតុ។
“នៅថ្ងៃទី ៣១ ខែសីហា កងទ័ពឥណ្ឌា បានរំលោភលើការមូលមតិគ្នា ដែលបានឈានដល់ នៅក្នុងការផ្សារភ្ជាប់ពហុកម្រិតមុន និងការចរចារវាងចិន និងឥណ្ឌា ដែលបានរំលោភលើខ្សែបន្ទាត់ នៃការត្រួតពិនិត្យជាក់ស្តែងម្តងទៀត នៅច្រាំងខាងត្បូងបឹងប៉ាងងុង ហើយនិងនៅក្បែរច្រក Reqin ភាគខាងលិច។
លោកបន្ដថា“ ព្រំដែនចិន – ឥណ្ឌា និងបានធ្វើការបង្កហេតុជាក់ស្តែង ដែលជាថ្មីម្តងទៀត បានបង្កភាពតានតឹង នៅក្នុងតំបន់ព្រំដែន”៕ ដោយ៖ ឈូក បូរ៉ា