Covid-19

ទ្វីបអាហ្វ្រិក មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងលើស ១,២៥លាននាក់

អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការោគប្រចាំទ្វីបអាហ្វ្រិក បានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ បានបន្តកើនឡើងដល់ ២៩.៨៣៣នាក់ នៅទូទាំងទ្វីបអាហ្វ្រិក ខណៈដែលអ្នកឆ្លងជំងឺបានកើនឡើងដល់ ១.២៥២.៥៥២នាក់ ។

មជ្ឈមណ្ឌលបានកត់សម្គាល់ថា ប្រទេសចំនួន៥នៅទ្វីបអាហ្វ្រិក មានអ្នកឆ្លងជំងឺកូវីដ១៩ជាង ៧០ភាគរយ មាន អាហ្វ្រិកខាងត្បូង អេហ្ស៊ីប ម៉ារ៉ុក នីហ្សេរីយ៉ា និងអេត្យូពី ហើយក៏បានសង្កត់ធ្ងន់ថា មានពលរដ្ឋប្រមាណ ៩៨៥.៨០៣នាក់ ដែលបានឆ្លងជំងឺកូវីដ១៩ ហើយបានជាសះស្បើ ពីជំងឺនៅទូទាំងទ្វីបនេះ ។

មជ្ឈមណ្ឌលដដែលនេះបានឲ្យដឹងថា ស្របពេលមានការឆ្លងរាលដាល យ៉ាងឆាប់រហ័សដោយវីរុសនៅទូទាំងទ្វីប ប្រទេសអាហ្វ្រិកខាងត្បូង ជាប្រទេសតែមួយគត់ ដេលមានអ្នកឆ្លងជំងឺកូវីដ១៩ ប្រមាណ៥០ភាគរយ ក្នុងចំណោមប្រទេសទាំងអស់ នៅលើទ្វីបនេះ បន្ទាប់មកមានប្រទេស អេហ្ស៊ីប មានជិត៨ភាគរយ ក្នុងចំណោមប្រទេសដែលឆ្លងជំងឺកូវីដ១៩ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top