ព័ត៌មានអន្តរជាតិ

លោក ត្រាំ ធ្វើដំណើរទៅដល់រដ្ឋ Wisconsin ដូចការគ្រោងទុក

បរទេស៖ ទីក្រុង Kenosha រដ្ឋ Wisconsin បានក្លាយជាចំណុចថ្មីបំផុតនៃភាពតានតឹងជាតិសាសន៍នៅសហរដ្ឋអាមេរិក បន្ទាប់ពីមន្រ្តីប៉ូលីសស្បែកសម្នាក់ បានបាញ់លោក Jacob Blake ជាបុរសស្បែកខ្មៅម្នាក់ ដែលប៉ូលីសតាមចាប់ខ្លួន ដោយចោទប្រកាន់ពីបទរំលោភផ្លូវភេទដែលត្រូវបានទុកចោល។ កុបកម្មបានផ្ទុះឡើងដើម្បីឆ្លើយតបទៅនឹងការបាញ់ប្រហារនេះ កាលពីសប្តាហ៍មុនហើយមនុស្សពីរនាក់បានស្លាប់ ក្នុងកំឡុងពេលចលាចលនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា លោកដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក បានធ្វើទស្សនកិច្ចនៅទីក្រុង Kenosha ដែលជាទីក្រុងមួយនៅចំណុចកណ្តាលនៃយុទ្ធនាការបោះឆ្នោតដើម្បីជំរុញសាររបស់លោកអំពី“ ច្បាប់និងបទបញ្ជា” ។

លោក ត្រាំ បានមកដល់ទីក្រុង Wisconsin កាលពីថ្ងៃអង្គារ ប្រាំបួនថ្ងៃបន្ទាប់ពីការតវ៉ាដែលមានអំពើហឹង្សាជាញឹកញាប់បានផ្ទុះឡើងជុំវិញការបាញ់ប្រហារពីក្រោយខ្នងទៅលើលោក Jacob Blake ។

ក្រុមអ្នកប្រជាធិបតេយ្យបានព្រមានលោក ត្រាំ ពីការមកទីក្រុងនេះ ជុំវិញការព្រួយបារម្ភដែលថា ប្រធានាធិបតីដែលនិយាយមិនប្រណីមាត់រូបនេះ អាចធ្វើឱ្យភាពតានតឹងខាងពូជសាសន៍កាន់តែធ្ងន់ធ្ងរនៅក្នុងទីក្រុង៕ប្រែសម្រួលៈ ណៃ តុលា

To Top