ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីរុស្ស៊ី នឹងធ្វើទស្សនកិច្ច ប្រទេសបេឡារុស ស្របពេលមាន វិបត្តិនយោបាយ

បរទេស ៖ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin នឹងធ្វើទស្សនកិច្ចប្រទេសបេឡារុស សម្រាប់កិច្ចពិភាក្សាគ្នា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ស្របពេលដែលមេដឹក នាំបេឡារុស លោក Alexander Lukashenko ប្រឈមមុខនឹងវិបត្តិនយោបាយដ៏ធំបំផុត នៅក្នុងរយៈពេលកាន់អំណាច២៦ឆ្នាំរបស់លោក ។

រដ្ឋមន្ត្រីការបរទេសបេឡារុស លោក Vladimir Makei ដែលកំពុងនៅក្នុងទីក្រុងមូស្គូ ដើម្បីពិភាក្សាគ្នានៅថ្ងៃពុធនេះ បាននិយាយប្រាប់អ្នកសារព័ត៌មានថា គោលជំហររបស់ប្រទេសរុស្ស៊ី ដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធ ស្តីពីវិបត្តិនយោបាយក្នុងប្រទេសបេឡារុស កំពុងតែជួយទប់ស្កាត់ការជ្រៀត ជ្រែកពីខាងក្រៅប្រទេស ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេស របស់ប្រទេសបេឡារុសរូបនេះ ក៏បាននិយាយផងដែរថា លោកគិតថា ស្ថានភាពនៅក្នុងប្រទេសបេឡារុស នឹងមានស្ថិរភាពឡើងវិញ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top