តៃប៉ិ៖ កោះតៃវ៉ាន់កាលពីថ្ងៃពុធ បានបង្ហាញលិខិតឆ្លងដែន ដែលបានរៀបចំថ្មីរបស់ខ្លួន ដែលសង្កត់ធ្ងន់លើពាក្យថា “Taiwan” ដើម្បីការពារការភាន់ច្រលំជាមួយចិនដីគោក ដែលជាវិធានការមួយ ដែលទំនងជាធ្វើឱ្យក្រុងប៉េកាំងខឹង ផងដែរ។
យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យប្រតិបត្តិយន់លោក Ting Yi-ming បានប្រាប់សន្និសីទសារព័ត៌មានថា លិខិតឆ្លងដែនថ្មីនឹងចូលជាធរមាន នៅខែមករា ។ លោកបានចង្អុលបង្ហាញថា ការរចនាថ្មី គឺផ្អែកលើគោលការណ៍បីគឺការផ្លាស់ប្តូរ តិចតួចបំផុតលើគម្រប ដែលរំលេចពាក្យ«Taiwan» និងបង្ហាញឈ្មោះផ្លូវការខុសគ្នា ជាភាសាអង់គ្លេស។
លិខិតឆ្លងដែនបច្ចុប្បន្ន ដែលបានចេញនៅឆ្នាំ ២០០៣ មានឈ្មោះផ្លូវការ គឺតៃវ៉ាន់ និង សាធារណរដ្ឋចិន នៅពីលើ និងមានជាអក្សរចិននៅលើពាក្យសាធារណរដ្ឋចិន និងអង់គ្លេសធំជាងគេ ដោយអក្សរ“ តៃវ៉ាន់” បោះពុម្ពនៅខាងក្រោម។
នៅលើលិខិតឆ្លងដែនថ្មីខណៈពេលដែលឈ្មោះផ្លូវការ នៅតែលេចធ្លោ នៅលើកំពូលនៃភាសាចិន ទំហំអក្សរត្រូវបានកាត់បន្ថយ សម្រាប់ពាក្យអង់គ្លេស “សាធារណរដ្ឋចិន” ។ ប៉ុន្តែពាក្យថា “Taiwan” ត្រូវបានសរសេរជាពុម្ពអក្សរអង់គ្លេសធំ ក្លាយជាចំណុចបង្គោល៕
ប្រែសម្រួលៈ ណៃ តុលា