ព័ត៌មានអន្តរជាតិ

រុស្ស៊ីចោទ ប្រកាន់ប្រទេស អ៊ុយក្រែន ជុំវិញបញ្ហាប្រទេស បេឡារុស

បរទេស ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Laverov នៅថ្ងៃពុធនេះបានចោទប្រកាន់ប្រទេស អ៊ុយក្រែន ពីបទបង្កឲ្យបញ្ហាក្នុងប្រទេសបេឡារុស ដែលជាប្រទេសជិតខាង និងបាននិយាយថា ទីក្រុងមូស្គូគ្មានចំណុចពាក់ព័ន្ធ ជាមួយក្រុមប្រឹក្សាប្រឆាំងបេឡារុស ដែលបានកើតឡើង ចំពេលមានបាតុកម្មប្រឆាំង រដ្ឋាភិបាលនៅទូទាំង ប្រទេសនោះទេ។

ថ្លែងនៅក្នុងទីក្រុងមូស្គូ ក្រោយជួបពិភាក្សាគ្នាជាមួយ លោក Vladimir Makei ជារដ្ឋមន្ត្រីការបរទេស បេឡារុសនោះ លោក Sergei Laverov តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា ពួកជ្រុលនិយមអ៊ុយក្រែន មានការហ្វឹកហាត់២០០នាក់ កំពុងនៅខាងក្នុងប្រទេស បេឡារុសព្យាយាមបង្ក ឲ្យមានអស្ថិរភាព ។

គួរបញ្ជាក់ថា បាតុកម្មនៅក្នុងប្រទេស បេឡារុស បានផ្ទុះឡើងក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃទី០៩ ខែសីហា ដោយសារមានការចោទប្រកាន់ថា ជាការបោះឆ្នោតមានការក្លែងបន្លំ ។ ប្រទេសរុស្ស៊ី គឺជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធមួយ របស់ប្រទេសបេឡារុស ។ ចំណែកប្រទេសអ៊ុយក្រែនបាននិយាយថា ការចោទប្រកាន់របស់រុស្ស៊ីនោះ គឺជាការប្រឌិត ៕

To Top