ព័ត៌មានអន្តរជាតិ

អាមេរិក បន្ដជំរុញកូរ៉េខាងជើង ឲ្យវិលចូលតុចរចានុយក្លេអ៊ែរវិញ ដើម្បីទទួលបានអនាគតភ្លឺស្វាង

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានអំពាវនាវជាថ្មីដល់កូរ៉េខាងជើង ឱ្យវិលត្រឡប់មកតុចរចាវិញ នៅថ្ងៃពុធដោយថា ខ្លួនមិនអាចនៅឯកោបានទេ ហើយមានអនាគតភ្លឺ ស្វាងសម្រាប់ប្រទេស និងប្រជាជនរបស់ខ្លួន ។

ជំនួយការរដ្ឋលេខាធិការ ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកលោក David Stilwell បានលើកឡើងថា“ រដ្ឋបាលនេះបានធ្វើលើសពីអ្វីទាំងអស់ ក្នុងការចាត់វិធានការខ្លាំងក្លា ដើម្បីឱ្យកូរ៉េខាងជើង ដឹងថាពួកគេនឹងត្រូវចរចា” ។

លោកបានប្រាប់សន្និសីទសារព័ត៌មាន មួយនៅពេលសួរអំពីលក្ខណៈនៃការប្រឹក្សាឧស្សាហកម្មដែលបានចេញ នៅថ្ងៃមុនប្រឆាំងនឹងការទាក់ទង ជាមួយកូរ៉េខាងជើងថា “ពួកគេមិនត្រឹមតែអាចអង្គុយ ហើយគំរាមកំហែង និងបាញ់មីស៊ីល និងអ្វីៗទាំងអស់ដែលពួកគេបានធ្វើនោះទេ” ៕
ដោយ ឈូក បូរ៉ា

To Top