ព័ត៌មានអន្តរជាតិ

អាមេរិកដាក់ទណ្ឌកម្មមន្ត្រី ជាន់ខ្ពស់តុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ

បរទេស ៖ សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ បានដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ពីររូប របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ នេះបើយោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ។

ក្រសួងរតនាគារសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ ចាត់ទុកអគ្គរាជអាជ្ញាតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ លោក Fatou Bensouda និងលោក Phakiso Mochochoko ដែលជានាយកយុត្តាធិការ របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ផ្នែកបំពេញបន្ថែម និងសហប្រតិបត្តិការ ថាជាសមាជិក នៃបញ្ជីឈ្មោះដែលត្រូវបានជ្រើសរើស យ៉ាងពិសេសរបស់តុលាការនោះ ។

យោងតាមសេចក្តីរាយការណ៍មួយ បានឲ្យដឹងថា នៅថ្ងៃពុធសប្ដាហ៍នេះ ក្នុងសន្និសីទកាសែតមួយ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានពិពណ៌នាតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ ថាជាស្ថានប័នបែកបាក់ ខ្ទេចខ្ទាំនិងពុករលួយ៕
ប្រែសម្រួល៖ប៉ាង កុង

To Top