Covid-19

ក្នុងរយៈពេល​ ២៤ម៉ោង អាល្លឹម៉ង់ មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងលើស ១ពាន់នាក់

ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ថា វិទ្យាស្ថាន Robert Koch សម្រាប់តាមដានការចម្លងជំងឺ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ករណីឆ្លងជំងឺកូវីដ១៩របស់ប្រទេសអាល្លឺម៉ង់ បានកើនឡើងដល់ ១.៣១១នាក់ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលបានកើនឡើងដល់ ២៤៦.១៦៦នាក់ ។

ចំនួនអ្នកស្លាប់ដោយសារ ជំងឺបានកើនឡើងពី៨នាក់ដល់ ៩.៣២១នាក់នៅទូទាំងប្រទេស ។

ការកើនឡើងប្រចាំថ្ងៃនៃ ការឆ្លងជំងឺនៅក្នុងសប្តាហ៍ថ្មីៗនេះ លោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់ និងប្រធានរដ្ឋមន្ត្រីនៃរដ្ឋសហព័ន្ធ បានឯកភាពគ្នាចាត់វិធានការ យ៉ាងតឹងរឹងដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top