បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ទីកន្លែងហាត់ប្រាណ Gym នានា នៅក្នុងទីក្រុងញូវយ៉ក គឺបានចាប់ផ្តើមបើកដំណើរការឡើងវិញ កាលពីថ្ងៃពុធដែលវាជាសញ្ញាបង្ហាញពីកម្រិត សុវត្ថិភាពមួយជំហាន ទៀតដើម្បីឆ្ពោះទៅរកភាពប្រក្រតីឡើងវិញ។
កន្លែងហាត់ប្រាណ នីមួយៗ ត្រូវឆ្លងកាត់ការត្រួតពិនិត្យជាក់ស្តែង ដើម្បីបញ្ជាក់ថា នឹងគ្មានថ្នាក់ហាត់ប្រាណជាក្រុមត្រូវបានអនុញ្ញាត ហើយអាងហែលទឹក នឹងនៅតែបិទទ្វារដដែល ទោះបីជាយ៉ាងណាកក្តី។ ក្នុងនោះផងដែរ Gym អាចដំណើរការបានតែមួយភាគបីហើយសមាជិកត្រូវពាក់ម៉ាស់និងនៅដាច់ឆ្ងាយពីគ្នា។
គួរឲ្យដឹងដែរថា កន្លែងហាត់ ប្រាណ Gym នៅផ្នែកផ្សេងទៀត នៃរដ្ឋញូវយ៉កបានបើកដំណើរការឡើងវិញ តាំងតែពីថ្ងៃទី២៤ខែសីហា ប៉ុន្តែមន្ត្រីនៃទីក្រុងញូវយ៉ក បានពន្យារពេលនេះ មកដល់ថ្ងៃទី២ខែកញ្ញាម្សិលមិញ។
ម្យ៉ាងវិញ ដែរ លោក Bill de Blasio អភិបាលក្រុងញូវយ៉ក បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងញូវយ៉កក៏បានបង្ខំចិត្ត ក្នុងពន្យារពេលចាប់ផ្តើមឆ្នាំសិក្សាថ្មី នៅឡើយដដែលទេ មកដល់ពេលនេះ៕
ប្រែសម្រួល៖ស៊ុនលី