ព័ត៌មានអន្តរជាតិ

ថៃ ចាប់ផ្តើមផ្ទុះវីរុសកូវីដ១៩ នៅក្នុងពន្ធនាគារ ទៅលើអ្នកទោសម្នាក់

បរទេស៖ លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រង ស្ថានការណ៍មេរោគកូវីដ១៩ បាននិយាយ នៅថ្ងៃព្រហស្បតិ៍ទី ៣ ខែកញ្ញាថា អ្នកទោសម្នាក់ប្រហែល ជាបានធ្វើតេស្តិ៍វិជ្ជមានចំពោះមេរោគនេះ ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា លោកបានបន្ថែមទៀតថា ការធ្វើតេស្តនេះបានរកឃើញ សារធាតុហ្សែនរបស់វីរុស ដែលមានន័យថា បុរសនោះបានឆ្លងពីមនុស្សម្នាក់ទៀត។

ករណីសង្ស័យមេរោគកូវីដ១៩ គឺជាអ្នកទោសថ្មី ដែលត្រូវបានផ្ទេរទៅវិទ្យាស្ថានកែប្រែ ពិសេសកណ្តាលកាលពីថ្ងៃទី ២៦ ខែសីហា។ ទោះបីជា មិនមានរោគសញ្ញាក៏ដោយ ក៏គាត់បានធ្វើតេស្តវិជ្ជមាន នៃវីរុសនៅថ្ងៃពុធ ។

អ្នកទោស ៣០ នាក់ផ្សេងទៀតនៅក្នុងវិទ្យាស្ថាននេះ បានធ្វើតេស្តិ៍អវិជ្ជមាន ខណៈដែលជនសង្ស័យ ត្រូវបានដាច់ដោយឡែក ដើម្បីព្យាបាល៕

ប្រែសម្រួលៈ ណៃ តុលា

To Top