ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនថាមពលរុស្ស៊ី បដិសេធបាននាំចេញ ប្រេងទៅឲ្យកូរ៉េខាងជើង

ម៉ូស្គូ៖ ក្រុមហ៊ុនថាមពល Rosneft បានបដិសេធការចោទប្រកាន់ ដែលថាខ្លួនបាននាំចេញផលិតផល ប្រេងទៅកាន់កូរ៉េខាងជើង នៅចន្លោះឆ្នាំ ២០១៨ និង ២០១៩ ទោះបីមានការដាក់ទណ្ឌកម្មអន្តរជាតិ ទៅលើទីក្រុងព្យុងយ៉ាងក៏ដោយ។

ក្រុមហ៊ុនស្រាវជ្រាវសន្តិសុខអន្តរជាតិ ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិកឈ្មោះ Kharon បានអះអាងនៅក្នុងរបាយការណ៍កាលពីដើមសប្តាហ៍នេះថា កូរ៉េខាងជើងទទួលបាន ផលិតផលប្រេងមានតម្លៃប្រមាណ ២៤,៨ លានដុល្លារពីប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០១៩ ហើយក្រុមហ៊ុន Rosneft គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ដែលចូលរួមក្នុងការនាំចេញ។

ប្រភពបានឲ្យដឹងថា កូរ៉េខាងជើង បាននាំចូលផលិតផលឥន្ធនៈប្រហែល ២៦ លានដុល្លារពីក្រុមហ៊ុន Rosneft នៅចន្លោះឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ ។ ប៉ុន្តែក្រុមហ៊ុនប្រេងរុស្ស៊ី បានច្រានចោលការអះអាងនេះ ដោយថាវាមិនមែនជាការពិត និងមានគោលបំណងធ្វើឱ្យគ្រោះ ថ្នាក់ដល់ការប្រកួតប្រជែង ទីផ្សារឧស្សាហកម្ម៕

ដោយ ឈូក បូរ៉ា

To Top