ព័ត៌មានអន្តរជាតិ

ចិន-អាមេរិក ចាំបាច់ត្រូវការរំលឹកឡើងវិញ នូវស្មារតី នៃកិច្ចសហប្រតិបត្តិការ ពីសង្គ្រាមលោកលើកទី ២

ប៉េកាំង ៖ ឯកអគ្គរដ្ឋទូតចិន បានលើកឡើងថា ប្រទេសចិន និងសហរដ្ឋអាមេរិក“ ចាំបាច់ត្រូវប្រមូលស្មារតី នៃកិច្ចសហប្រតិបត្តិការពីសង្រ្គាម លោកលើកទី ២ និងរួមគ្នា ដើម្បីប្រឈមមុខ នឹងសត្រូវរួមរបស់យើង នៅក្នុងយុគសម័យថ្មី” ដែលរួមមានការធ្លាក់ចុះសេដ្ឋកិច្ច, ការផ្លាស់ប្តូរសេដ្ឋកិច្ចការ ប្រែប្រួលអាកាសធាតុ និងបញ្ហាពិភពលោកដទៃទៀត ។

ឯកអគ្គរដ្ឋទូតចិនប្រចាំ នៅសហរដ្ឋអាមេរិក បានធ្វើការកត់សម្គាល់នៅក្នុងវីដេអូខ្លីមួយ ដែលបានបង្ហោះកាលពីថ្ងៃព្រហស្បតិ៍ នៅលើគណនីធ្វីតធឺរបស់លោក ក្នុងការរំលឹកខួបលើកទី ៧៥ នៃការទទួលបានជ័យជំនះ នៃសង្គ្រាមលោកលើកទី ២ (WWII) និងសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក ។

លោក Cui Tiankai បានបន្ថែមទៀតថា ក្នុងអំឡុងពេលសង្គ្រាមលោកលើកទី ២ ប្រទេសចិន និងសហរដ្ឋអាមេរិក បានប្រយុទ្ធគ្នា ដើម្បីសន្តិភាព និងយុត្តិធម៌ ដោយបន្សល់ទុកនូវ“ ស្លាកស្នាម ដែលមិនអាចបំភ្លេច បាននៅក្នុងប្រវត្តិសាស្ត្ររួម នៃប្រទេសយើងទាំងពីរ”៕

ដោយ ឈូក បូរ៉ា

To Top