ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា មានអ្នកឆ្លងជំងឺ កូវីដ១៩កើនឡើង ដល់១.១១១នាក់

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងកីឡា បានប្រកាសព័ត៌មានមួយថា ប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៥៣នាក់ គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១.១១១នាក់ ។

តាមការបញ្ជាក់ឲ្យដឹងជា ថ្មីពីមន្ទីរពិសោធន៍ថា ករណីទាំងនោះ បូករួមទំាងអ្នកវិលមកពីក្រៅប្រទេសចំនួន៤នាក់ និងមកពីបរទេស ទន្ទឹមនឹងនេះដែរ អ្នកដែលនៅសេសសល់ត្រូវបានគេរាយការណ៍ថា ជាអ្នកឆ្លងក្នុងស្រុក ។

ក្នុងចំណោមអ្នកឆ្លងទាំងនោះ គឺមានអ្នកជំងឺឆ្លងចំនួន៣០នាក់ មកពីរដ្ឋ Rakhine និងនៅសេសសល់មកពីរ៉ងហ្គូន តំបន់ ម៉ង់ដាឡៃ Mon និងរដ្ឋ Shan ។

ចំនួនអ្នកស្លាប់ដោយសារជំងឺនៅថេរ ចំនួន៦នាក់ នៅក្នុប្រទេសនេះ និងមានអ្នកជំងឺចំនួន៣៥៩នាក់ បានជាសះស្បើយពីជំងឺ ។

មីយ៉ាន់ម៉ា ត្រូវបានគេរាយការណ៍ថា មានករណីដំបូងនៃជំងឺកូវីដ១៩ដែល០២នាក់ប៉ុណ្ណោះ គិតត្រឹមថ្ងៃទី២៣ ខែមីនា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top