វ៉ាស៊ីនតោន៖ លោក David Schenker ជំនួយការរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការនៅ ភាគខាងកើតបានឲ្យដឹងកាល ពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក កំពុងរៀបចំដាក់ទណ្ឌកម្មថ្មីប្រឆាំង នឹងមន្ត្រីលីបង់មួយចំនួន។
ទូរទស្សន៍ក្នុងស្រុក MTV បានរាយការណ៍ថាលោក Schenker ដែលបានមកដល់ក្រុងបេរូតកាលពីថ្ងៃពុធ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃបានឲ្យដឹងថាលោកនឹងមិនប្រាប់ឈ្មោះមន្ត្រីដែលនឹងត្រូវបានកំណត់គោលដៅ ដោយការដាក់ទណ្ឌកម្មថ្មី សម្រាប់ពេលនេះទេ។
លោក Schenker បានកត់សម្គាល់ថាសហរដ្ឋអាមេរិក កំពុងសម្របសម្រួលជាមួយប្រទេសបារាំង ទាក់ទងនឹងវិបត្តិនៅលីបង់។
លោកបញ្ជាក់ថា “យើងកំពុងមានទំនាក់ទំនងជាបន្តជាមួយប្រទេសបារាំង ហើយយើងបានយល់ព្រមជាមួយប្រទេសអឺរ៉ុប ស្តីពីតម្រូវការសម្រាប់ការកែទម្រង់នៅក្នុងប្រទេសលីបង់”៕ ដោយ ឈូក បូរ៉ា