វ៉ាស៊ីនតោន៖ ក្រសួងការបរទេស សហរដ្ឋអាមេរិកបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន នឹងបង្វែរមូលនិធិរបស់ខ្លួន សម្រាប់អង្គការសុខភាពពិភពលោក (WHO) ទៅនឹងការវាយតម្លៃផ្សេងទៀត របស់អង្គការសហប្រជាជាតិ និងកាត់បន្ថយការចូលរួមរបស់ សហរដ្ឋអាមេរិកជាមួយអង្គការនេះ។
ប្រភពពីក្រសួងការបរទេសបានឲ្យដឹងថា “ថ្ងៃនេះសហរដ្ឋអាមេរិក កំពុងប្រកាសជំហ៊ានបន្ទាប់ ទាក់ទងនឹងការដកខ្លួនរបស់យើង ពីអង្គការសុខភាពពិភពលោក និងការប្តូរទិសដៅធនធានអាមេរិក។ ការប្តូរទិសដៅនេះរួមបញ្ចូលទាំង ការធ្វើសមតុល្យឡើងវិញនូវតុល្យភាព ដែលនៅសល់នៃឆ្នាំសារពើពន្ធ ២០២០ ដែលបានគ្រោងទុកដោយវាយតម្លៃ ពីការចូលរួមចំណែករបស់ អង្គការសុខភាពពិភពលោក ក្នុងការចំណាយលើការវាយតម្លៃផ្សេងទៀត របស់អង្គការសហប្រជាជាតិ”។
សេចក្តីថ្លែងការណ៍ក៏បានឲ្យដឹងផងដែរថា ទីក្រុងវ៉ាស៊ីនតោន នឹងកាត់បន្ថយការចូលរួមរបស់ខ្លួន ជាមួយអង្គការសុខភាពពិភពលោក រហូតដល់ខែកក្កដាឆ្នាំ ២០២១ ដោយរំលឹកឡើងវិញនូវ នាយកដ្ឋានសុខាភិបាល និងសេវាមនុស្ស ពីទីស្នាក់ការកណ្តាលរបស់ WHO ការិយាល័យប្រចាំតំបន់ និងការិយាល័យប្រចាំប្រទេស និងចាត់តាំងអ្នកជំនាញទាំងនេះឡើងវិញ ៕
ដោយ ឈូក បូរ៉ា