ព័ត៌មានអន្តរជាតិ

អ្នកជំនាញយូអិន រិះគន់ច្បាប់សន្តិសុខ ហុងកុង ក្នុងលិខិត ផ្ញើឲ្យចិន

បរទេស ៖ អ្នកជំនាញសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ប្រទេសចិនថា ច្បាប់សន្តិសុខថ្មី សម្រាប់ទីក្រុងហុងកុង គឺរំលោភលើសិទ្ធិមូលដ្ឋាន ពិតប្រាកដ និងបានបង្ហាញនូវក្តីព្រួយបារម្ភថា វាអាចនឹងត្រូវប្រើប្រាស់ ដើម្បីកាត់ទោសកម្មជន នយោបាយ នៅក្នុងទីក្រុងជាអតីត អាណានិគមអង់គ្លេសមួយនេះ ។

នៅក្នុងលិខិតរួមគ្នាដ៏កម្រ ដែលធ្វើឡើងជាសាធារណៈ កាលពីថ្ងៃសុក្រ គឺក្រោយ៤៨ម៉ោង បន្ទាប់ពីវាត្រូវបានបញ្ជូនទៅ ឲ្យរដ្ឋាភិបាលចិននោះ អ្នកជំនាញសិទ្ធិមនុស្សទាំងនោះ ក៏បាននិយាយផងដែរថា បទបញ្ញត្តិរបស់ច្បាប់ថ្មី ហាក់ធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យភាព របស់ចៅក្រមនិងមេធាវី និងសេរីភាពបញ្ចេញមតិរបស់ទីក្រុងហុងកុង។

គួរបញ្ជាក់ថា លិខិតបើកចំហនេះ បានឆ្លុះបញ្ចាំងពីការវិភាគស្របច្បាប់យ៉ាងលម្អិត ស្តីពីច្បាប់សន្តិសុខជាតិ ដែលបានដាក់នៅក្នុងទីក្រុងហុងកុង កាលពីថ្ងៃទី៣០ ខែមិថុនា ដែលបង្កឲ្យមានការរិះគន់ថ្កោលរួចមកហើយពីអង្គការសហប្រជាជាតិ មុនពេលវាត្រូវបានអនុម័ត ៕
ប្រែសម្រួល៖ប៉ាង កុង

To Top