ព័ត៌មានអន្តរជាតិ

ដំណើរការ បាន៣ថ្ងៃសាលារៀន ២២កន្លែង នៅបារាំង ប្រកាសបិទវិញ ក្រោយផ្ទុះកូវីដ១៩

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រទី៤ ខែកញ្ញានេះបានឲ្យដឹងថា សាលារៀននៅទូទាំង ប្រទេសបារាំង នៅថ្ងៃនេះបានប្រកាសបិទទ្វារ សាជាថ្មីក្រោយការបើក ឲ្យដំណើរការឡើងវិញ ទើបតែបាន៣ថ្ងៃ។

ការប្រកាសបិទនេះ បានធ្វើឡើងនៅក្រោយពេល ដែលកូវីដ១៩ បានផ្ទុះឡើងវិញនេះ បើយោងតាមការបញ្ជាក់ របស់លោករដ្ឋមន្ត្រីក្រសួងអប់រំបារាំង លោក Jean Michel Blanquer។

គួរឲ្យដឹងដែរថា សិស្សប្រមាណជា១២,៤ លាននាក់ បានត្រឡប់ចូលមកសិក្សាវិញ កាលពីថ្ងៃអង្គារស្របតែផែនការ របស់រដ្ឋាភិបាលហើយ ក្នុងនោះគោលការណ៍សុវត្ថិភាព តម្រូវឲ្យសិស្ស ដែលមានអាយុច្រើន ជាង១១ឆ្នាំត្រូវ តែពាក់ម៉ាសគ្រប់ពេលវេលារួម ទាំងម៉ោងសិក្សាងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top