វ៉ាស៊ីនតោន៖ របាយការណ៍របស់សមាជិកសភាសហរដ្ឋអាមេរិក បានឲ្យដឹងថា ការកើនឡើងនៃការប្រើប្រាស់អាវុធគីមី ដោយរដ្ឋ និងក្រុមភេរវកររួមទាំងប្រទេសកូរ៉េខាងជើង អាចធានាការត្រួតពិនិត្យសភាសហរដ្ឋអាមេរិក អំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារការប្រើប្រាស់ និងការរាលដាលនៃថ្នាំពុល ដែលត្រូវបានហាមឃាត់។
របាយការណ៍ពីសេវាកម្មស្រាវជ្រាវសភា (CRS) បានង្យដឹងថា“ ដោយមានការកើនឡើងនូវចំនួនឧប្បត្តិហេតុការប្រើប្រាស់អាវុធគីមី បានក្លាយជាក្តីកង្វល់របស់អន្តរជាតិ ដែលកំពុងកើនឡើងទ្វេដងបន្ទាប់ពីសហគមន៍អន្តរជាតិ បានសម្រេចចិត្តហាមឃាត់ក្រោមអនុសញ្ញាអាវុធគីមីឆ្នាំ ១៩៩៧” ។
របាយការណ៍នេះបានកើតឡើងបន្ទាប់ពីប្រទេសអាល្លឺម៉ង់ បានបញ្ជាក់ថា ថ្នាំពុល ដែលពាក់ព័ន្ធនឹងភ្នាក់ងារសរសៃប្រសាទ ដែលវិវត្តដោយសូវៀតឈ្មោះ Novichok ត្រូវបានគេប្រើក្នុងការប៉ុនប៉ងបរាជ័យក្នុងការធ្វើឃាតទៅលើបុគ្គលបក្សប្រឆាំងរុស្ស៊ីលោក Alexei Navalny កាលពីខែមុន៕
ដោយ ឈូក បូរ៉ា