បរទេស៖នៅថ្ងៃសៅរ៍នេះឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំនៅទីក្រុងម៉ូស្គូលោក Kazem Jalali ត្រូវបានដកស្រង់សម្តីដោយ ទីភ្នាក់ងារសារព័ត៌មាន របស់ប្រទេសអ៊ីរ៉ង់មួយថាប្រទេសរបស់លោកនិង រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងសហការគ្នា ផលិតវ៉ាក់សាំងការពារកូវីដ១៩។
សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រ នៅក្នុងកិច្ចប្រជុំតាម អនឡាញរវាងលោក Jalali និងលោក Kirill Dmitriev នាយកប្រតិបត្តិនៃមូលនិធិ វិនិយោគផ្ទាល់រុស្ស៊ី ឬហៅកាត់ថាRDIF។
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់បានអបអរសាទរចំពោះ ប្រទេសរុស្ស៊ីទៅលើការផលិត វ៉ាក់សាំងសម្រាប់កូវីដ១៩ហើយលោកJalali ក៏បានអំពាវនាវ ផងដែរឱ្យមានកិច្ចសហប្រតិបត្តិការផ្នែកសុខភាពនិងវេជ្ជសាស្រ្តបន្ថែមទៀត នាពេលខាងមុខរវាងប្រទេសទាំងពីរ៕
ប្រែសម្រួល៖ស៊ុនលី