បរទេស៖នៅសប្តាហ៍នេះ រដ្ឋអាជ្ញានៃប្រទេសវេណេស៊ុយអេឡា លោក Tarek William Saab បានបញ្ជាក់ថាថាប្រទេសវេណេស៊ុយអេឡានឹង ស្នើសុំធ្វើបត្យាប័នពលរដ្ឋបួននាក់ដែលត្រូវបានចាប់ខ្លួននៅក្នុង ប្រទេសកូឡុំប៊ីដែល ពួកគេកំពុងរងការ ចោទប្រកាន់ថាពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារ។
សេចក្តីប្រកាសដដែលបានបញ្ជាក់ទៀតថាពេលនេះវេណេស៊ុយអេឡាបានស្នើសុំតុលាការដែលមានសមត្ថកិច្ចរបស់ វេណេស៊ុយអេឡាហើយយើងនឹងចាប់ផ្តើមធ្វើការតាមរយៈការទូតដើម្បីបញ្ជូនពួកគេទាំងនោះ។
អ្នកជាប់ឃុំទាំង ៤ នាក់ត្រូវបានចោទប្រកាន់ ពីបទថាជាអ្នករៀបចំ និងអ្នកផ្តល់ហិរញ្ញប្បទាននៅជំរុំដែលអ្នករត់ចោលជួរជាយោធា ស៊ីឈ្នួលនិងត្រូវបានបណ្តុះបណ្តាលឱ្យអនុវត្តការវាយប្រហារ តាមសមុទ្រដែលគេស្គាល់ថាជាប្រតិបត្តិការ Gideon ដែលជាសកម្មភាពមួយ មានគោលបំណង ផ្ដួលរំលំរដ្ឋាភិបាលវេណេស៊ុយអេឡាកាលពីថ្ងៃទី ៣០ ខែមេសាកន្លងទៅ៕
ប្រែសម្រួល៖ស៊ុនលី