ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៥,៩រ៉ិចទ័រ វាយប្រហារភាគពាយ័ព្យ នៃប្រទេសឥណ្ឌូនេស៊ី

ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីមួយកម្រិត៥,៩រ៉ិចទ័រ វាយប្រហារ មកលើតំបន់ភាគពាយ័ព្យ នៃប្រទេសឥណ្ឌូនេស៊ី ។

យោងតាមទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,៩រ៉ិចទ័រ បានអង្រួននៅចម្ងាយ ប្រមាណ១៣២គីឡូម៉ែត្រ ស្ថិតនៅក្រុង ភាគពាយព្យ Ternate នៃប្រទេសឥណ្ឌូនេស៊ី នៅវេលាម៉ោង០០និង២១នាទីម៉ោងសកល នៅថ្ងៃអាទិត្យនេះ ។

គ្រោះរញ្ជួយដីនេះ មានជម្រៅ២៦,៥៩គីឡូម៉ែត្រ ហើយបានតាមការវាយតម្លៃបឋមឃើញថា មានរង្វាស់១.៦៧៨៤ដឺក្រេ នៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់១២៦.៨៥៥៨ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងកើត ។

ក្រោយពីមានគ្រោះរញ្ជួយដីនេះ មិនទាន់មានសេចក្តីរាយការណ៍លម្អិត អំពីការខូចខាត និងបាត់បង់ជីវិតមនុស្សនៅឡើយទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top