ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ថា សរុបទៅមានធ្វើសក្ការៈបូជា ចំនួន២០នាក់ ក្នុងនោះបូករួមទាំងក្មេងប្រុសម្នាក់ បានបាត់បង់ជីវិត បន្ទាប់ពីមានករណី ផ្ទុះឆេះម៉ាស៊ីនត្រជាក់ កាលពីយប់ថ្ងៃសុក្រ នៅស្រុក Narayanganj ភាគកណ្តាល របស់ប្រទេសបង់ក្លាដេស ចម្ងាយប្រមាណ២០គីឡូម៉ែត្រ ពីរដ្ឋធានីដាកា ។
ការផ្ទុះដ៏ខ្លាំងចេញពីម៉ាស៊ីនត្រជាក់ ដែលគេជឿជាក់ថា បានកើតឡើង ដោយសារតែដាច់ខ្សែឧស្ម័ន ។
លោក Samanta Lal Sen អ្នកសម្របសម្រួលមក ពីវិទ្យាស្ថានជាតិ ផ្នែកផ្លាស្ទីកសម្រាប់វះកាត់ និងដុតកម្ទេច នៅរដ្ឋធានីដាកា បានប្រាប់ដល់បណ្តា អ្នកសារព័ត៌មានមួយចំនួនថា កាលពីយប់ថ្ងៃសៅរ៍ ថា “ពលរដ្ឋចំនួន២០នាក់បានស្លាប់ បន្ទាប់ពីមានករណីផ្ទុះដ៏កក្រើកមួយ ដែលបណ្តាលឲ្យឆេះរោលរាល ដល់រាងកាយរបស់ពួកគេ” ។
ក្នុងចំណោមអ្នករងគ្រោះ គាត់បាននិយាយថា ១៩នាក់បានស្លាប់ ដោយសាររបួសរបស់ពួកគេ កាលពីថ្ងៃសៅរ៍ និងម្នាក់បានស្លាប់ កាលពីយប់ថ្ងៃសុក្រ ។
សរុបទៅមានអ្នករងរបួស ចំនួន៣៧នាក់ ដែលបានបញ្ជូនដល់វិទ្យាស្ថាន កាលពីយប់ថ្ងៃសុក្រ បន្ទាប់ពីមានករណីផ្ទុះក៏កក្រើក ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា