ព័ត៌មានអន្តរជាតិ

ម៉ីយ៉ាន់ម៉ា មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់ជាង១.២០០នាក់ហើយ

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បានកត់ត្រាចំនួនអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣៧នាក់ គិតត្រឹមយប់ថ្ងៃសៅរ៍ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបនៅក្នុងប្រទេស បានកើនឡើងដល់១.២៥៣នាក់ ។

ក្នុងចំណោមវត្ថុវិភាគចំនួន១.៦១៩នាក់ មានពលរដ្ឋ៣៧នាក់បន្ថែមទៀត ក្នុងនោះរាប់បញ្ចូលទាំងអ្នក ដែលបានធ្វើតេស្ត មានលទ្ធផលវិជ្ជមាននៅក្រុងរ៉ងហ្គូន Mandalay, Ayeyarwaddy, Rakhine, Shan និង Nay Pyi Taw ។

គិតត្រឹមថ្ងៃសៅរ៍ មានអ្នកជំងឺកូវីដ១៩ចំនួន៣៧១នាក់ បានជាសះស្បើយពីជំងឺ និងមានអ្នកស្លាប់ដោយសារវីរុសនេះចំនួន៧នាក់ដដែល ។

ជំងឺកូវីដ១៩ បានផ្ទុះឡើងជាលើកដំបូង នៅក្នុងប្រទេសម៉ីយ៉ាន់ម៉ា កាលពីថ្ងៃទី២៣ ខែមីនា និងមានអ្នកស្លាប់ជាលើកដំបូង ត្រូវបានគេរាយការណ៍ឲ្យដឹងកាលពីថ្ងៃទី៣១ ខែមីនា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top