ព័ត៌មានអន្តរជាតិ

ពលរដ្ឋហុងកុងជិត ៣០០នាក់ត្រូវចាប់ខ្លួន ក្រោយតវ៉ា សម្រាប់ការបោះឆ្នោត

ហុងកុង៖ ប្រជាជននៅហុងកុង បានធ្វើបាតុកម្មកាលពីថ្ងៃអាទិត្យអំពីអ្វី ដែលនឹងជាថ្ងៃបោះឆ្នោត សម្រាប់នីតិកាលរបស់ទឹកដីនេះ មុនពេលដែលវាត្រូវបានពន្យាពេលមួយឆ្នាំ ដោយប៉ូលីសបានចាប់ ខ្លួនយ៉ាងហោចណាស់ ២៨៩ នាក់ សម្រាប់ការប្រមូលផ្តុំ ដោយខុសច្បាប់ ឬដោយហេតុផលផ្សេងទៀត។

ប៉ូលីសបានឲ្យដឹងថាស្ត្រីម្នាក់ក៏ត្រូវបានចាប់ខ្លួនពីបទសង្ស័យរំលោភបំពានច្បាប់ សន្តិសុខជាតិដ៏ចម្រូងចម្រាស ដោយស្រែកពាក្យស្លោក ដែលទាមទារឯករាជ្យហុងកុង។

ការតវ៉ាត្រូវបានធ្វើឡើង នៅក្នុងស្រុកកូវ៉ូល រួមទាំងនៅតាមដងផ្លូវ ក្បែរប្រទេសហ្សកដានី ដែលមានមនុស្សរាប់រយនាក់ បានដើរហែក្បួនដោយលើកដៃរបស់ពួកគេ និងស្រែកពាក្យស្លោកគាំទ្រ លទ្ធិប្រជាធិបតេយ្យ មុនពេលពួកគេត្រូវ បានបំបែកដោយប៉ូលីស។

ប៉ូលីសបានប្រើថ្នាំស្រ្ពេម្រេច និងបាញ់គ្រាប់ម្សៅម្រេចជាច្រើនគ្រាប់ នៅពេលដែលពួកគេដេញ តាមហ្វូងមនុស្ស ដែលប្រមូលផ្តុំគ្នានៅម៉ុងកុក ដែលនៅក្បែរនោះ ដែលជាកន្លែងមានផ្លូវ ជាច្រើនមានតូប និងអ្នកដើរផ្សារ៕

ដោយ ឈូក បូរ៉ា

To Top